កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតនៅចិន BYD បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី ៣ របស់ខ្លួន ដោយមានការកើនឡើងរហូតដល់ ៣៥០% បើធៀបនឹងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលមានទីផ្សារធំបំផុតនៅចិន ទទួលបានប្រាក់ចំណេញចន្លោះពីខែកក្កដា ដល់កញ្ញា ប្រមាណ ៥,៧២ ពាន់លានយ៉ន់ ឬប្រហែល ៧៨៩ លានដុល្លារ ហើយបើសរុបប្រាក់ចំណេញរយៈពេល ៩ ខែតំបូងនៃឆ្នាំនេះ គឺកើនបាន ២៨១% គិតជាទឹកប្រាក់ប្រហែល ៩,៣១ ពាន់លានយ៉ន់។

បន្ថែមពីនោះ ទិន្នន័យលក់របស់ BYD រយៈពេល ៩ ខែតំបូងនៃឆ្នាំនេះវិញ ក៏កើនប្រហែល ២៥០% ផងដែរ ពោលលក់រថយន្តបានរហូតដល់ ១,២ លានគ្រឿងឯណោះ ខណៈ Tesla លក់រថយន្តនៅចិនបានតែ ៣១៨ ០០០ គ្រឿងក្នុងរយៈពេលដូចគ្នា៕