សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបង្ហាញការមិនពេញចិត្តជាមួយរដ្ឋាភិបាលរុស្ស៊ីជាខ្លាំង រហូតដល់ប្រជាជនរុស្ស៊ីមួយចំនួនក៏មិនពេញចិត្តជាមួយនឹងទង្វើបែបនេះដូចគ្នា។
យោងតាមការចុះផ្សាយពី Themoscowtimes បានបង្ហាញថា សូម្បីតែមហាសេដ្ឋីកូនកាត់រុស្ស៊ីខ្លះ ក៏លះបង់សញ្ជាតិរុស្ស៊ីចោលដែរ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះការធ្វើសង្គ្រាមបែបនេះ។
ថ្មីៗនេះ មហាសេដ្ឋី Nik Stroronsky ដែលមានសញ្ជាតិ ២ គឺរុស្ស៊ី និងអង់គ្លេស បានប្រកាសក្ដែងៗ សុំឲ្យសារព័ត៌មាន Forbes ឈប់ចាត់ទុកលោកជាជនជាតិរុស្ស៊ីទៀត ដោយសារលោកផ្ទាល់ក៏មិនពេញចិត្តជាមួយការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនដែរ។
សូមជម្រាបដែរថា ក្រៅពីមហាសេដ្ឋីមានទ្រព្យជាង ៧ ពាន់លានដុល្លារខាងលើ ក៏មានមហាសេដ្ឋី ៣ រូបផ្សេងទៀតដែលបានប្រកាស បោះបង់សញ្ជាតិរុស្ស៊ីរបស់ពួកគេដូចជា Yury Milner, Timur Turlov, Ruben Vardanyan និង Oleg Tinkov៕