កាលពីថ្ងៃទី ០១ វិច្ឆិកាកន្លងទៅ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco បានបញ្ចេញទិន្នន័យប្រាក់ចំណេញរយៈពេល ៩ ខែតំបូងនៃឆ្នាំ ២០២២ នេះ ក្នុងទំហំប្រមាណ ១៣០,០៨ ពាន់លានដុល្លារ។
យោងតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា ការកើនឡើងនៃប្រាក់ចំណេញរបស់ Aramco ឆ្នាំនេះ គឺកើនប្រហែល ៦៨% បើធៀបនឹងឆ្នាំទៅ ដែលរកបានប្រាក់ចំណេញប្រមាណ ៧៧,៦ ពាន់លានដុល្លារ។
ដោយឡែក សម្រាប់ទិន្នន័យលក់សរុបរយៈពេល ៩ ខែនោះវិញ ស្ដេចប្រេងធំបំផុតលើលោកទម្លាយថា បានលក់ចេញប្រមាណ ៤៧៣,៥ ពាន់លានដុល្លារ កើនឡើងពីឆ្នាំទៅ ៦៨,៧៥%។
សូមជម្រាបដែរថា Aramco គឺជាក្រុមហ៊ុនប្រេងដែលរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមានភាគហ៊ុនសរុបនៅក្នុងនោះប្រមាណ ៩៤,២% ហើយមិនត្រឹមតែជាប់ឈ្មោះជាក្រុមហ៊ុនប្រេងធំបំផុតលើលោកឡើយ Aramco ក៏ជាក្រុមហ៊ុនមានតម្លៃបំផុតលើលោកទី ២ បន្ទាប់ពី Apple ផងដែរ៕