បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ គឺមិនមានការផ្លាស់ប្ដូរច្រើនឡើយ ខណៈតំណែង Top 5 តែងតែមានវត្តមាន Elon Musk, Bernard Arnault, Gautam Adani, Jeff Bezos និង Bill Gates។

យ៉ាងណា គិតតែក្នុងខែតុលា ទ្រព្យសម្បត្តិរបស់បុគ្គលមានបំផុតលើលោកទាំង ៥ រូប គឺមិនមានការកើនឡើងច្រើនឡើយ ប៉ុន្តែមហាសេដ្ឋី Warren Buffet និង Larry Ellison ដែលមានលេខរៀងទី ៦ និង ៧ បែរជាសំងំកើបលុយបានរាប់ពាន់លានដុល្លារនៅក្នុងខែមុន។

យោងតាមការចុះផ្សាយបី Forbes បានបង្ហាញថា មេធំ Oracle កើបលុយបានច្រើនជាងគេ ១៦,៦ ពាន់លានដុល្លារ ដោយសារតម្លៃភាគហ៊ុនរបស់លោកកើនឡើង ២៤%។

ដោយឡែក បិតាវិនិយោគិនអាមេរិកវិញ ក៏ទទួលផលចំណេញមិនតិចដូចគ្នា ពោលកើនទ្រព្យប្រហែល ៨,៩ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុន American Express, Coca-Cola និង Chevron កើនឡើងគួរឲ្យកត់សំគាល់៕