ក្រោយការសម្រេចទិញបាន Twitter ចចាមអារ៉ាមនៃការបញ្ឈប់បុគ្គលិកនៅទីនោះ បានលេចឡើងឥតឈប់ឈរ ខណៈម្ចាស់ថ្មី Elon Musk សុទ្ធតែបានច្រានចោលព័ត៌មានខាងលើ ប៉ុន្តែមហាសេដ្ឋីមានបំផុតលើលោកក៏បានបញ្ឈប់ថ្នាក់លើនៅទីនោះមួយចំនួនរួចហើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ CNA បានរាយការណ៍ថា បុគ្គលិកប្រហែល ៣ ៧០០ នាក់អាចនឹងត្រូវបាត់បង់ការងារនៅ Twitter ហើយសេចក្ដីប្រកាសអាចនឹងធ្វើឡើងនៅថ្ងៃស្អែក តាមរយៈមេធំ Tesla ដោយផ្ទាល់តែម្ដង។

ដោយឡែក Bloomberg ក៏បានរាយការណ៍ទៀតថា ការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រការងាររបស់ Twitter ហើយក៏នឹងតម្រូវឲ្យបុគ្គលិកទាំងអស់វិលមកធ្វើការនៅការិយាល័យឡើងវិញ។
យ៉ាងណា មកទល់នឹងពេលនេះ Twitter នៅមិនទាន់ចេញមុខបំភ្លឺចចាមអារ៉ាមខាងលើនៅឡើយ៕