ឥណ្ឌូនេស៊ី ក្លាយជាទីផ្សាររថយន្តធំជាងគេបំផុតនៅអាស៊ាន ខណ:ថៃបានត្រឹមឈរលេខ ២

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ ដែលត្រូវបានរៀបចំឡើងដោយ GlobalData បានបង្ហាញឱ្យដឹងថា ការលក់រថយន្តថ្មីៗ នៅក្នុងទីផ្សារធំបំផុតទាំងប្រាំមួយ នៅក្នុងតំបន់អាស៊ាន បានកើនឡើងជាង ២១% ដល់ចំនួន ១ ៦១០ ៣០៤ គ្រឿង ក្នុងរយ:ពេល ២ ត្រីមាសដំបូងនៅឆ្នាំ ២០២២ នេះ ពីចំនួន ១ ៣២៩ ៩៧៩ គ្រឿង កាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយរាប់ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ ប្រភពខាងលើបានបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាទីផ្សាររថយន្តធំជាងគេបំផុត នៅអាស៊ាន ដោយមានរថយន្តមិនតិចជាង ៤៧៥ ៣២១ គ្រឿងនោះទេ ដែលត្រូវបានលក់ចេញ ខណ:ពេលដែលប្រទេសថៃ ដែលធ្លាប់តែជាទីផ្សារកំពូលគេនៅក្នុងតំបន់ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ ២ ដោយមានរថយន្តប្រមាណ ៤២៦ ៧៣០ គ្រឿង ត្រូវបានលក់ចេញ ។

យ៉ាងណា ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសក្នុងតំបន់អាស៊ានទាំង ៦ ដែលមានទីផ្សាររថយន្តធំជាងគេបំផុត គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២២ នេះ ៖

១, ឥណ្ឌូនេស៊ី ការលក់រថយន្តកើនឡើង ២១% ដល់ចំនួន ៤៧៥ ៣២១ គ្រឿង

២, ថៃ ការលក់រថយន្តកើនឡើង ១៥% ដល់ចំនួន ៤២៦ ៧៣០ គ្រឿង

៣, ម៉ាឡេស៊ី ការលក់រថយន្តកើនឡើង ៣២% ដល់ចំនួន ៣៣១ ៣៨៦ គ្រឿង

៤, វៀតណាម ការលក់រថយន្តកើនឡើង ២៦% ដល់ចំនួន ២០០ ១៦២ គ្រឿង

៥, ហ្វីលីពីន ការលក់រថយន្តកើនឡើង ១៧% ដល់ចំនួន ១៥៤ ៨៧៤ គ្រឿង

៦, សិង្ហបុរី ការលក់រថយន្តធ្លាក់ចុះ ៣៣% ដល់ចំនួន ២១ ៨៣១ គ្រឿង