កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lenovo Group បានប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេ ហើយវាក៏ជាការខាតបង់តំបូងបំផុតដែលក្រុមហ៊ុនបានជួបប្រទះក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ចំណូលត្រីមាសទី ៣ របស់ក្រុមហ៊ុន Lenovo ទទួលបាន ១៧,០៩ ពាន់លានដុល្លារ ថយចុះ ៤% បើធៀបនឹងឆ្នាំទៅក្នុងរយៈពេលដូចគ្នា ហើយវាក៏ជាការខាតបង់តំបូងបំផុតគិតតាំងពីដើមត្រីមាសទី ២ នៃឆ្នាំ ២០២០ មកម៉្លេះ។
ដោយឡែក មូលហេតុដែលក្រុមហ៊ុនជួបការខាតបង់បែបនេះ គឺដោយសាររដ្ឋាភិបាលចិនរឹតបន្តឹងវិធានការទប់ស្កាត់កូវីដ ១៩ ចំពេលកង្វះខាតបន្ទះឈីបសកលក៏កំពុងធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនព្រួយបារម្ភផង។

ក្រៅពី Lenovo ក្រុមហុនផលិតកុំព្យូទ័រផ្សេងទៀត ក៏ទទួលរងការខាតបង់គួរសម ដោយសារកង្វះខាតបន្ទះឈីប និងវិធានការទប់ស្កាត់កូវីដ ១៩ នៅចិនផងដែរ ដូចជា HP និង Dell សុទ្ធតែសម្លឹងឃើញទិន្នន័យលក់ប្រចាំឆ្នាំរបស់ពួកគេធ្លាក់ចុះជាង ២០%៕