កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta Platforms Inc ត្រូវបានរដ្ឋាភិបាលអាមេរិក បញ្ជាឲ្យបង់ប្រាក់ពិន័យប្រមាណ ៣៥,៥ លានដុល្លារអាមេរិក បន្ទាប់ពីបានល្មើសច្បាប់ជាច្រើនសារ។

យោងតាមការចុះផ្សាយពី Therichest បានបង្ហាញថា តុលាការក្រុងវ៉ាស៊ីងតោនបានតម្រូវឲ្យក្រុមហ៊ុនមេ Facebook ត្រូវបង់ប្រាក់ប្រហែល ១០,៥ លានដុល្លាសម្រាប់សេវាកម្មប្រើប្រាស់ផ្លូវច្បាប់។
ទឹកប្រាក់ប្រមាណ ២៥ លានដុល្លារទៀត គឺជាការផាកពិន័យលើការល្មើសច្បាប់ហិរញ្ញវត្ថុអន្តរជាតិដដែលៗច្រើនលើកច្រើនសារ។ នេះបើតាមការចុះផ្សាយពី NBC News។

សូមជម្រាបដែរថា ទឹកប្រាក់ជាង ២០ លានដុល្លារដែល Meta តម្រូវឲ្យបង់ជូនរដ្ឋាភិបាល គឺជាការពិន័យលើផ្នែកហិរញ្ញវត្ថុធំបំផុតនៅអាមេរិក ហើយក្រុមហ៊ុនរបស់ Mark Zuckerberg តម្រូវឲ្យធ្វើការបង់ប្រាក់ពិន័យក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីសេចក្ដីប្រកាសចេញផ្សព្វផ្សាយ៕