ក្រុមហ៊ុន Twitter បានផ្លាស់ប្ដូរម្ចាស់ថ្មីកាលពីសប្ដាហ៍មុន បន្ទាប់ពី Elon Musk ជោគជ័យជាមួយនឹងដេញថ្លៃ ៤៤ ពាន់លានដុល្លារទិញបណ្ដាញសង្គមចាបខៀវទាំងមូល។
បើមើលឲ្យមែនទែនទៅ Elon Musk គឺជាម្ចាស់ក្រុមហ៊ុនមែន ប៉ុន្តែក៏មានចំណែកវិនិយោគទុនពីមហាសេដ្ឋីផ្សេងៗផងដែរ ហើយស្ថាបនិក Binance លោក Changpeng Zhao ក៏បានបណ្ដាក់ទុនជាមួយ Twitter ប្រមាណ ៥០០ លានដុល្លារផងដែរ។
យោងតាមការចុះផ្សាយពី SCMP បានទម្លាយថា មហាសេដ្ឋី Binance បានប្រាប់ពីមូលហេតុចំបងដែលលោកសម្រេចចិត្តវិនិយោគលុយកន្លះពាន់លានដុល្លារ ជាមួយ Twitter គឺ គាំទ្រសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ។
“មូលហេតុធំនោះគឺ ពួកយើងចង់បានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ហើយវា (Twitter) គឺជាបណ្ដាញសង្គមសំខាន់បំផុតសម្រាប់ធ្វើរឿងមួយនេះ”។ នេះបើតាមសម្ដីរបស់មេធំ Binance បាននិយាយ៕