យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម បានឱ្យដឹងថា ហ្វីលីពីន គឺជាប្រទេសដែលបាននាំចូលអង្ករច្រើនជាងគេបំផុត អំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ ២០២២ នេះ ពោលគឺស្មើទៅនឹង ៤៣,៩% នៃការនាំចេញអង្ករសរុបរបស់ប្រទេសខ្លួន ។
ក្រសួងខាងលើនេះ បានរាយការណ៍ទៀតថា វៀតណាមបាននាំចេញស្បៀងអាហារចំនួន ២,៤៧ លានតោន ដែលស្មើនឹងតម្លៃ ១,១៤ ពាន់លានដុល្លារ ទៅកាន់ទីផ្សារពិភពលោក ក្នុងអំឡុងរយ:ពេល ៩ ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ៣៥,៣% គិតជាបរិមាណ និង ២២,២% គិតជាតម្លៃ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។
គួរឱ្យដឹងថាទីផ្សារ ដែលបានកត់ត្រាកំណើនខ្លាំងបំផុតនៃតម្លៃនាំចេញរបស់វៀតណាម គឺប្រទេសកូតឌីវ័រ ដែលមានជាង ៧១%។ ទន្ទឹមនឹងនេះ ការនាំចេញទៅកាន់ប្រទេសហ្គាណា បានធ្លាក់ចុះខ្លាំងបំផុត ពោលគឺជិត ៣៣% ឯណោះ ។
លើសពីនេះ ក្រសួងបាននិយាយទៀតថា ប្រទេសវៀតណាមទទួលបានទឹកប្រាក់ចំនួន ២,៩៤ ពាន់លានដុល្លារ ពីការនាំចេញអង្កររបស់ខ្លួន ចំនួន ៦,០៧ លានផោន ក្នុងខែមករាដល់ខែតុលា ដែលបានកើនឡើង ៧,៤% នៃតម្លៃ និងបរិមាណ ១៧,២% ។
នៅក្នុងខែតុលាតែមួយ ប្រទេសវៀតណាមបាននាំចេញគ្រាប់ធញ្ញជាតិចំនួន ៧០០ ០០០ តោន ដែលមានតម្លៃសរុប ៣៣៤ លានដុល្លារទៅបរទេស។ ខណ:តម្លៃនាំចេញមានចន្លោះពី ៤២៥ – ៤៣០ ដុល្លារក្នុងមួយតោន ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ មក ៕