រោងចក្រផលិតរបស់ក្មេងលេង LEGO តម្លៃជាង ១ ពាន់លានដុល្លារ ចាប់ផ្តើមសាងសង់ នៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុនផលិតរបស់ក្មេងលេងខ្នាតយក្ស LEGO របស់ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី ៣ ខែវិច្ឆិកា បានចាប់ផ្តើមបើកដំណើរការសាងសង់រោងចក្រតម្លៃជាង ១,៣ ពាន់លានដុល្លាររបស់ខ្លួនហើយ នៅក្នុងខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋានសាងសង់រោងចក្រដ៏ធំមួយនេះ ក៏មានការអញ្ជើញចូលរួមពិសេសពីសំណាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh និងព្រះអង្គម្ចាស់របស់ប្រទេសដាណឺម៉ាក Frederik ផងដែរ ។

គួរឱ្យដឹងថា រោងចក្រនេះ គ្របដណ្តប់លើផ្ទៃដី ៤៤ ហិកតា ដែលសាងសង់ឡើង នៅក្នុងសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីទី ៣ ហើយវានឹងក្លាយជារោចក្រទី ៦ របស់ក្រុមហ៊ុន LEGO នៅទូទាំងពិភពលោក និងទីពីរ នៅក្នុងតំបន់អាស៊ី។

លើសពីនេះ នាយកប្រតិបត្តិក្រុមហ៊ុន LEGO លោក Niels B. Christiansen បាននិយាយថា វាគឺជារោងចក្រដំបូងគេ ដែលរចនាឡើងក្រោមអព្យាក្រឹតកាបូន ដោយសារតែវានឹងត្រូវប្រើប្រាស់ថាមពល ពីបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្បែរនោះផងដែរ ដើម្បីបំពេញតម្រូវការថាមពលប្រចាំឆ្នាំ ។

នៅពេលរោងចក្រនេះ ត្រូវបញ្ចាប់ការសាងសងជាផ្លូវការ នៅឆ្នាំ ២០២៤ នោះវាត្រូវបានគេរំពឹងថា នឹងអាចផ្តល់ឱកាសការងាររាប់ពាន់កន្លែង សម្រាប់កម្មករជំនាញ ហើយក៏អាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅក្នុងខេត្ត Binh Duong សម្រាប់រយ:ពេលប៉ុន្មានឆ្នាំខាងមុខទៀតផង ។

ជម្រាបជូនផងដែរថា រោងចក្រ​ LEGO ថ្មីនេះ គឺជាគម្រោងវិនិយោគបរទេសដ៏ធំបំផុត នៅក្នុងស្រុក និងជារោងចក្រទី ២ នៅក្នុងនៅក្នុងតំបន់អាស៊ី ក្រោយបានបើកដំណើរការដំបូង នៅក្នុងប្រទេសចិន ក្នុងអំឡុងឆ្នាំ ២០១៦ ហើយត្រូវបានដាក់លក់ នៅក្នុងទីផ្សារជាង ១៣០ ៕