អ្នកប្រដាល់មានបំផុតលើលោក Floyd Mayweather បច្ចុប្បន្នមិនមែនជាអត្តពលិក ដែលក្លាយជាមហាសេដ្ឋីដូចជា Tiger Woods ឡើយ ប៉ុន្តែលោកគឺជាអ្នកប្រដាល់មានបំផុតលើលោក។

យោងតាមការចុះផ្សាយពី Celebritynetworth បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Floyd មានប្រមាណជិត ៥០០ លានដុល្លារ ខណៈចំណូលពីអាជីពជាអ្នកប្រដាល់វិញ គឺលោករកបានប្រហែល ១,១ ពាន់លានដុល្លារ បើគិតមកទល់សព្វថ្ងៃ។

កាន់តែអស្ចារ្យជាងនេះ គឺអ្នកប្រដាល់មិនធ្លាប់ចាញ់ម្នាក់នេះ គឺជាអត្តពលិកទី ៦ ដែលរកចំណូលពីវិស័យកីឡាលើសពី ១ ពាន់លានដុល្លារ និងជាអត្តពលិកទទួលបានកម្រៃពលកម្មច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រទី ៥ ផងដែរ។

សូមជម្រាបដែរថា អ្នកប្រដាល់ប្រកួត ៥០ ដង ឈ្នះទាំង ៥០ ដងខាងលើ គឺជាមនុស្សសម្ភារៈនិយមមួយរូប ដែលតែងតែបង្ហោះអួតវត្ថុមានតម្លៃដូចជា ឡានទំនើប នាឡិកាដាំពេជ្រ និងគ្រឿងអលង្ការជាច្រើនលើបណ្ដាញសង្គមជាញឹកញយ៕