ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិក នឹងធ្វើឡើងនៅថ្ងៃអង្គារ៍ខាងមុខ ខណៈក្រុមមហាសេដ្ឋីអាមេរិកបានចាក់លុយ ៨៨០ លានដុល្លារ សម្រាប់ការបោះឆ្នោតមួយនេះ
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយជនជាតិអាមេរិកសម្រាប់យុត្តិធម៌ពន្ធ ហៅកាត់ ATF បានទម្លាយថា ក្រុមមហាសេដ្ឋីមួយចំនួនតូចនៃមហាសេដ្ឋីអាមេរិក ៤៦៥ នាក់ បានចាក់លុយប្រហែល ៨៨១ លានដុល្លារសម្រាប់ការបោះឆ្នោតនេះ គិតត្រឹមចុងខែកញ្ញា។

ទឹកប្រាក់ខាងលើ គឺមានចំនួនច្រើនជាងមូលនិធិសរុបនៃការបោះឆ្នោតទាំងមូលកាលពីឆ្នាំ ២០១៨ ដល់ទៅ ៤៤% ពោលកាលនោះទឹកប្រាក់សរុបសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ មានសរុបតែ ៦១១ លានដុល្លារប៉ុណ្ណោះ។

សូមជម្រាបដែរថា យោងតាមទិន្នន័យបឋម ក្រុមមហាសេដ្ឋីប្រហែល ៦០% គាំទ្រគណបក្សសាធារណរដ្ឋ ច្រើនជាងគណបក្សប្រជាធិបតេយ្យ៕