កាលពីថ្ងៃទី ០៤ វិច្ឆិកានេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Twitter ត្រូវបានគេប្ដឹង បន្ទាប់ពីបែកធ្លាយដំណឹង Elon Musk ចង់កាត់បន្ថយបុគ្គលិកពាក់កណ្ដាលទូទាំងក្រុមហ៊ុន។

ប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នពាក្យបណ្ដឹងនេះ កំពុងត្រូវបានតុលាការទីក្រុង San Francisco កំពុងធ្វើការពិនិត្យមើលយ៉ាងលំអិត។
បន្ថែមពីនោះ ក្រុមបុគ្គលិក Twitter ក៏បានទម្លាយបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងបណ្ដេញក្រុមការងារជាច្រើន ដោយមិនមានហេតុផលសមរម្យ និងមិនផ្ដល់ដំណឹងជាមុន ហើយទង្វើបែបនេះ គឺជាការបំពានច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។

សូមជម្រាបដែរថា តាំងពីក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី មានចចាមអារ៉ាមឥតឈប់ឈរទាក់ទងនឹង Elon Musk ចង់កាត់បន្ថយបុគ្គលិក Twitter ប៉ុន្តែចចាមអារ៉ាមទាំងនោះសុទ្ធតែត្រូវបានច្រានចោលពីសំណាក់មហាសេដ្ឋីមានបំផុតលើលោកទាំងអស់៕