កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកាខាងមុខ ដោយមានការអញ្ជើញចូលរួមពីបណ្ដាសមាជិកអាស៊ាន និងភ្ញៀវកិត្តិយសដូចជា ប្រធានាធិបតីអាមេរិក ចូ បៃឌិនជាដើម។
ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រីចិន Li Keqiang នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជាពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៣ ហើយលោកក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានមួយនេះ ជាមួយសមាជិកអាស៊ាន ហើយក៏នឹងយកកម្ពុជាជាវេទិកាជួបជជែករវាងចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ នេះបើតាមការចុះផ្សាយពី Reuters។
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នេះ លោក Li Keqiang ក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែលកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះដូចគ្នា ខណៈកិច្ចប្រជុំមួយនេះធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកា៕