ស្ដេចសុលតង់នៃប្រទេសប៊្រុយណេ ជាបុគ្គលមានឥទ្ធិពលមួយរូបនៅប៉ែកអាស៊ីអាគ្នេយ៍នេះ ហើយធ្លាប់ល្បីសុសសាយជាបុគ្គលមានបំផុតប្រចាំតំបន់ តែការពិតមិនអីចឹងទេ។

បើទោះជាទ្រង់ជាប់ងារជាបុគ្គលមានឥទ្ធិពលមួយរូបក្នុងចំណោមមនុស្សរាប់រយលាននាក់ក៏ពិតមែន តែបើនិយាយពីទំហំទ្រព្យសម្បត្តិវិញ គឺនៅចាញ់ស្ដេចត្រាញ់ឥណ្ឌូណេស៊ីនៅឡើយ គឺលោក Prajogo Pangestu ដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២៣ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes៖
1/ មហាសេដ្ឋី Prajogo Pangestu នៃប្រទេសឥណ្ឌូណេស៊ី មានទ្រព្យសម្បត្តិប្រមាណ ៤៦,២ពាន់លានដុល្លារ

2/ ស្ដេចសុលតង់ Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេ មានទ្រព្យសម្បត្តិប្រមាណ ៣០ពាន់លានដុល្លារ

3/ លោក Li Xiting នៃប្រទេសសិង្ហបុរី មានទ្រព្យសម្បត្តិប្រមាណ ១៤,៦ ពាន់លានដុល្លារ

4/ បងប្អូនត្រកូល Chearavanont នៃប្រទេសថៃ មានទ្រព្យសម្បត្តិប្រមាណ ១២,៦ពាន់លានដុល្លារ

5/ លោក Tan Sri Robert Kuok នៃប្រទេសម៉ាឡេស៊ី មានទ្រព្យសម្បត្តិប្រមាណ ១០,៣ពាន់លានដុល្លារ

6/ មហាសេដ្ឋី Manuel Villar នៃប្រទេសហ្វីលីពីន មានទ្រព្យសម្បត្តិប្រមាណ ៩,២ពាន់លានដុល្លារ

7/ លោក Pham Nhat Vuong នៃប្រទេសវៀតណាម មានទ្រព្យសម្បត្តិប្រមាណ ៤,៤ពាន់លានដុល្លារ

បញ្ជាក់ដែរថា ដោយសារនៅប្រទេស ៤ផ្សេងទៀតដូចជា ប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា និងទីម័រខាងកើតមិនមានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីទំហំទ្រព្យសម្បត្តិរបស់បុគ្គលមានបំផុតប្រចាំប្រទេស ទើបឧកញ៉ាញូវសន៍មិនអាចរកទិន្នន័យមកចុះផ្សាយបាន៕