រយៈពេលតែជាង ១ ឆ្នាំ ពោលពីខែកក្កដា ២០២១ មកទល់ដើមខែវិច្ឆិកា ២០២២ ក្រុមហ៊ុន Amazon បានខាតបង់អស់ច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ដោយមូលធនទីផ្សាររបស់ក្រុមហ៊ុនធ្លាក់ចុះពី ១,៨៨ ទ្រីលានដុល្លារ មកសល់ត្រឹម ៨៧៩ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី Bloomberg។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការខាតបង់ដ៏សំបើមនេះ គឺដោយសារការរាតត្បាតជំងឺកូវីដ ១៩ ហើយមិនមែនមានតែ Amazon ទេដែលរងការខូចខាតខ្លាំងបែបនេះ សូម្បីតែតម្លៃក្រុមហ៊ុន Microsoft ក៏ធ្លាក់សន្ធឹកផងដែរពី ២,៥ ទ្រីលានដុល្លារ មកសល់ត្រឹម ១,៧៨ ទ្រីលានដុល្លារប៉ុណ្ណោះ។
ដោយឡែក Meta Platforms វិញ ខាតបង់ជិត ៨០% ដោយមូលធនទីផ្សារក្រុមហ៊ុនធ្លាក់ពីជាង ១ ទ្រីលានដុល្លារ មកសល់ត្រឹម ២៨៥ ពាន់លានដុល្លារ៕