នៅអំឡុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី ២៥ ដែលបានបញ្ចប់ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិនតាមការអញ្ជើញពីម្ចាស់ផ្ទះ។
យោងតាមការចុះផ្សាយពី Rappler បានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការមួយនេះ នឹងធ្វើឡើងពីថ្ងៃទី ០៣ ដល់ទី ០៦ មករា ២០២៣ ហើយវាក៏ជាដំណើរទស្សនកិច្ចសំខាន់បំផុតមួយដែលមេដឹកនាំប្រចាំប្រទេសអាចធ្វើបាន ខុសពីដំណើរទស្សនកិច្ចដែលមន្ត្រីនានាធ្លាប់បានធ្វើ។
សូមជម្រាបដែរថា ដំណើរទស្សនកិច្ចមួយនេះ នឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការទី ៣ ដែលប្រធានាធិបតីហ្វីលីពីនចូលរួមដោយផ្ទាល់ ខណៈកន្លងទៅលោកធ្លាប់ទៅឥណ្ឌូណេស៊ី និងសិង្ហបុរី។
ប៉ុន្តែអ្វីដែលពិសេសនោះគឺ វាក៏ជាដំណើរទស្សនកិច្ចតំបូងបំផុតក្រៅតំបន់អាស៊ាន សម្រាប់ប្រធានាធិបតីហ្វីលីពីន ហើយគេរំពឹងថា ដំណើរទស្សនកិច្ចមួយនេះនឹងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំង ២៕