នាព្រឹកថ្ងៃទី ១២ វិច្ឆិកា ២០២២ វេលាម៉ោង ៨៖៣០ នាទីព្រឹក ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការមកដល់របស់មេដឹកនាំមហាអំណាចលោកខាងលិច ក៏មានការការពារយ៉ាងតឹងតែងដូចជា ចាប់ពីម៉ោង ៨ព្រឹកនេះ នៅតាមផ្លូវសហព័ន្ធរុស្ស៉ី ចាប់ពីព្រលានយន្ដហោះ ដល់សណ្ឋាគារឡឺរ៉ូយ៉ាល់ ត្រូវបានបិទទាំងស្រុង ដើម្បីការពារក្បួនធ្វើដំណើររបស់ប្រធានាធិប តីអាមេរិក។


សូមជម្រាបដែរថា ប្រធានាធិបតីអាមេរិក នឹងសម្រាកនៅកម្ពុជារយៈពេលមួយថ្ងៃ និងបន្តចាកចេញទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីត្រៀមចូលកិច្ចប្រជុំកំពូល G20 នៅរសៀលថ្ងៃទី ១៣ វិច្ឆិកាស្អែកនេះ៕