កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Meta Platforms បានប្រកាសថា នឹងកាត់បន្ថយបុគ្គលិកប្រមាណ ១៣% ឬច្រើនជាង ១១ ០០០ នាក់ បន្ទាប់ពីពួកគេប្រឈមនឹងហានិភ័យកាន់តែខ្ពស់ជាមួយនឹងវិបត្តិហិរញ្ញវត្ថុ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសខាងលើ បានធ្វើឲ្យ Meta ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកតំបូងបំផុតដែលកាត់បន្ថយចំនួនបុគ្គលិកច្រើនលើសលុប ពោលច្រើនជាងក្រុមហ៊ុនយក្ស Twitter, Microsoft និង Snap ទៅទៀត។

សូមជម្រាបដែរថា បច្ចុប្បន្ន Facebook កំពុងជួបប្រទះហានិភ័យជាខ្លាំង ស្របពេលក្រុមហ៊ុនខាតបង់ប្រាក់ប្រហែល ៨០០ ពាន់លានដុល្លារ ត្រឹមរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ពោលកាលពីខែកក្កដាឆ្នាំទៅ Meta មានតម្លៃជាង ១ ទ្រីលានដុល្លារ ប៉ុន្តែបច្ចុប្បន្នវាបានធ្លាក់មកនៅសល់តែជាង ២៥០ ពាន់លានដុល្លារប៉ុណ្ណោះ៕