កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ កំពុងធ្វើឡើងនៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ ដែលមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលរួមដោយសមាជិកអាស៊ាន ក៏ដូចជាមេដឹកនាំកំពូលៗជាច្រើនរូបផងដែរ។
ក្នុងចំណោមរដ្ឋមន្ត្រី និងមេដឹកនាំប្រចាំប្រទេសនីមួយៗដែលចូលរួមកិច្ចប្រជុំកំពូលមួយនេះ គេចាប់អារម្មណ៍ថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន មានវ័យចំណាស់ជាងគេ ពោលមានអាយុ ៧៩ ឆ្នាំ ខណៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមានវ័យក្មេងបំផុត ៤១ ឆ្នាំ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ និងអាយុរបស់មេដឹកនាំ និងសមាជិកអាស៊ានដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា៖
-នាយករដ្ឋមន្ត្រី ហ៊ុន សែន មានអាយុ ៧០ ឆ្នាំ
– ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ ព្រុយណេដារូហ្សាឡឹម មានអាយុ ៧៦ ឆ្នាំ
– ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី មានអាយុ ៦១ ឆ្នាំ
– ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតី ហ្វីលីពីន មានអាយុ ៦៥ ឆ្នាំ
– ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី ឡាវ មានអាយុ ៧១ ឆ្នាំ
– ឯកឧត្តម លី សៀនលូង នាយករដ្ឋមន្រ្តី សិង្ហបុរី មានអាយុ ៧០ ឆ្នាំ
– ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានអាយុ ៦៣ ឆ្នាំ
– ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តី ថៃ មានអាយុ ៦៨ ឆ្នាំ
– ឯកឧត្តម តាន់ ស្រ៊ី អាហ្សា អាហ្ស៊ីហ្សាន់ ហារុន បេសកជនពិសេស និងជាតំណាងឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មានអាយុ ៦០ ឆ្នាំ
– ប្រធានាធិបតីទីម័រខាងកើត Jose Ramos-Horta មានអាយុ ៧២ ឆ្នាំ
-ប្រធានាធិបតីអាមេរិក ចូ បៃឌិន មានអាយុ ៧៩ ឆ្នាំ
-អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankhar មានអាយុ ៧១ ឆ្នាំ
-ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានអាយុ ៦១ ឆ្នាំ
-នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida មានអាយុ ៦៥ ឆ្នាំ
-នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau មានអាយុ ៥០ ឆ្នាំ
-រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov មានអាយុ ៧២ ឆ្នាំ
-រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba មានអាយុ ៤១ ឆ្នាំ
-នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese មានអាយុ ៥៩ ឆ្នាំ
-នាយករដ្ឋមន្ត្រីចិន Li Keqiang មានអាយុ ៦៧ ឆ្នាំ
-នាយករដ្ឋមន្ត្រីណូវែលសេឡង់ លោកស្រី Jacinda Ardern មានអាយុ ៤២ ឆ្នាំ
-អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានអាយុ ៧៣ ឆ្នាំ៕