អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា នឹងប្រឡូកចូលឆាកនយោបាយឡើងវិញ ដោយដាក់ឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិក្រោយ ដែលនឹងត្រូវបោះឆ្នោតនៅឆ្នាំ ២០២៤។ នេះបើតាមសម្ដីរបស់លោក Jason Miller ទីប្រឹក្សាកាន់ឆ្នាំរបស់លោកនិយាយ។
យោងតាមការចុះផ្សាយពី CNA បានបន្ថែមទៀតថា សេចក្ដីប្រកាសផ្លូវការអាចនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ ពោលគឺអាចនឹងធ្វើនៅថ្ងៃទី ១៥ វិច្ឆិកា បន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍នេះ។
សូមជម្រាបដែរថា បើសិនជាចចាមអារ៉ាមខាងលើក្លាយជាការពិត នោះវានឹងក្លាយជាលើកទី ៤ ដែលមហាសេដ្ឋីអាមេរិក មានឈ្មោះជាបេក្ខភាពប្រធានាធិបតី ខណៈ ៣ លើកកន្លងទៅគឺនៅឆ្នាំ ២០០០ ២០១២ និង ២០២០។
គួររំលឹកដែរថា ចចាមអារ៉ាមខាងលើនេះគឺបានបែកធ្លាយ ចំពេលប្រធានាធិបតី ចូ បៃឌិន ជាប់ភារកិច្ចធ្វើដំណើរកាន់តំបន់អាស៊ីអាគ្នេយ៍ ចូលរួមកិច្ចប្រជុំកំពូលធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅកម្ពុជា និងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី៕