ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើដំណើរមកដល់កោះបាលី ប្រទេសឥណ្ឌូណេស៊ីកាលពីពេលថ្មីៗនេះ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូល G20 លើកទី ១៧។ នេះបើតាមការចុះផ្សាយពី Xinhua។

ប្រភពដដែលបន្ថែមថា ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ» កិច្ចប្រជុំកំពូល G20 នឹងចាប់ផ្ដើមប្រជុំនៅថ្ងៃអង្គារទី ១៥ ជាមួយនឹងគោលបំណងពង្រឹងស្ថានភាពហេដ្ឋារចនាសម្ព័ន្ធពិភពលោក ការពន្លឿនការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល។
សូមជម្រាបដែរថា ប្រធានាធិបតីចិន នឹងយកវេទិកា G20 ជាការជួបជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ជាលើកដំបូង តាំងពីប្រធានាធិបតីអាមេរិករូបនេះចូលកាន់តំណែង ខណៈមេដឹកនាំលោកខាងលិចអះអាងថា នឹងព្យាយាមចរចាជាមួយចិនដោយសន្តិវិធីជាទីបំផុត៕