កិច្ចប្រជុំកំពូល G20 លើកទី ១៧ នឹងធ្វើឡើងនៅកោះបាលី ពីថ្ងៃទី ១៥ ដល់ទី ១៦ វិច្ឆិកាខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទូទាំងពិភពលោក។
មុនកិច្ចប្រជុំខាងលើចាប់ផ្ដើមជាផ្លូវការនៅថ្ងៃស្អែក ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានស្នើសុំឲ្យគណៈកម្មការអឺរ៉ុប និងក្រុម G7 ជួយផ្ដល់នូវ “ការគាំទ្រ និងភាពបន់បែន” សម្រាប់កិច្ចប្រជុំខាងលើ ដើម្បីជំរុញឲ្យសមិទ្ធផលនៃការប្រជុំកាន់តែទទួលបានផ្លែផ្កា។ នេះបើតាមការចុះផ្សាយពី Reuters។
“ខ្ញុំចង់សម្រេចបាននូវសមិទ្ធផលដ៏ច្បាស់លាស់មួយពីកិច្ចប្រជុំ G20 ដែលពិភពលោកកំពុងរង់ចាំ ថានឹងសម្រេចបាននាពេលឆាប់ៗ”។ នេះបើតាមសម្ដីរបស់ថ្នាក់ដឹកនាំឥណ្ឌូណេស៊ី សំណេះសំណាលជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មុនការប្រជុំចាប់ផ្ដើម៕