កាលពីពេលកន្លងទៅ មានលេចលឺចចាមអារ៉ាមថា Facebook គ្រោងកាត់បន្ថយបុគ្គលិករហូតជាង ១ ម៉ឺននាក់ ដើម្បីសម្រួលដល់បន្ទុកក្រុមហ៊ុន អំឡុងពេលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងហានិភ័យ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្របពេលជាមួយគ្នានេះ ក៏មានលឺល្ហៀងៗមកទៀតថា Amazon ក៏អាចនឹងធ្វើការសម្រេចចិត្តដូច Facebook ដែរ ដោយគ្រោងកាត់បន្ថយបុគ្គលិកប្រមាណ ១ ម៉ឺននាក់សម្រាប់សប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពី Reuters។
ប្រភពដដែលបន្ថែមទៀតថា បុគ្គលិកដែលអាចនឹងត្រូវបញ្ឈប់ ភាគច្រើនគឺនៅផ្នែកឧបករណ៍អេឡិច ផ្នែកលក់រាយ និងផ្នែកធនធានមនុស្សជាដើម។
សូមជម្រាបដែរថា តាំងពីចុងឆ្នាំមុន Amazon មានបុគ្គលិកពេញម៉ោង និងក្រៅម៉ោងច្រើនជាង ១,៦ លាននាក់ ហើយថ្មីៗនេះពួកគេបានប្រកាសថា នឹងផ្អាករើសបុគ្គលិកថ្មីបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕