ពីមហាសេដ្ឋីវ័យក្មេងបំផុត Sam Bankman-Fried ធ្លាក់ខ្លួនដល់ចំណុចសូន្យត្រឹមមួយប៉ប្រិចភ្នែក

អន្តរជាតិ

Sam Bankman-Fried ធ្លាប់​ត្រូវបាន​មហាជន​ឲ្យ​រហ័សនាម​ថា ជា​មនុស្សមាន​ប្រាជ្ញាខ្ពស់ និង​ជា​មហាសេដ្ឋី​ចិត្តបុណ្យ បន្ទាប់​ពី​មហាសេដ្ឋី​លុយ​ជាង ២០ ពាន់​លាន​ដុល្លារ​រូបនេះ​ធ្លាប់​ប្រកាស​បរិច្ចាគ​ទឹកប្រាក់​របស់​លោក​ទាំងអស់​​ ទៅកាន់​អង្គការ​សប្បុរសធម៌។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនទាន់​សម្រេច​ពាក្យ​សន្យា​ផង Sam ស្រាប់តែ​ជួប​រឿង​ស៊យ​បំផុត​មួយ គឺ​ទ្រព្យសម្បត្តិ​របស់​គេ​បាន​រលាយ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក ក្រោយ​ក្រុមហ៊ុន FTX ជាក្រុមហ៊ុន​ជួញដូរ​រូបិយវត្ថុ​ឌីជីថល​ធំ​បំផុត​មួយ ប្រកាស​ក្ស័យធន​កាលពីពេលថ្មីៗ។

យោងតាម​ការចុះផ្សាយពី Legit បាន​បង្ហាញ​ថា ត្រឹម​រយៈពេល ៨ ខែប៉ុណ្ណោះ ដែលទ្រព្យសម្បត្តិ​របស់​បុរស​វ័យ ៣០ ឆ្នាំ របូត​ពីជាង ២៦ ពាន់​លាន​ដុល្លារ មកដល់​ចំណុចសូន្យ​គិត​ត្រឹម​ថ្ងៃទី ១១ ​វិច្ឆិកា ២០២២។

សូមជម្រាបដែរថា ការប្រកាសក្ស័យធន​របស់ FTX ធ្វើឡើង បន្ទាប់​ពី​ Sam ប្រកាស​ចុះចេញ​ពី​តំណែងជា CEO ហើយ​បច្ចុប្បន្ន​នេះ​ទាំង Forbes និង Bloomberg បានដក​ឈ្មោះ​របស់​គេ​ចេញ​ពី​បញ្ជី​មហាសេដ្ឋី​ពិភពលោក​ទៀតផង៕