ប្រធានាធិបតីបារាំង-ចិន ពិភាក្សាគ្នាពីបញ្ហាបំណុលនៃប្រទេសក្រីក្រ លើវេទិកា G20

អន្តរជាតិ

សម្រាប់​កិច្ចប្រជុំ​កំពូល G20 លើកទី ១៧ ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបគ្នាពិភាក្សា​ពី​បញ្ហា​បំណុល​នៃ​ប្រទេស​ក្រីក្រ។ នេះ​បើតាម​ការ​ចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដឹកនាំប្រទេសទាំង ២ បាន​ជជែកគ្នា​រិះរក​ដំណោះស្រាយ​ ជាពិសេស​ការជួយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​ទាំងនោះ ដើម្បី​ឲ្យពួកគេ​អាច​យក​ទៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រៀងៗខ្លួន។

គួរបញ្ជាក់​ដែរថា ប្រទេសចិន​គឺជា​ម្ចាស់បំណុល​ធំ​បំផុត​មួយ​របស់​ប្រទេសហ្សំប៊ី ខណៈ​បំណុលសរុប ៧៥% របស់​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក គឺមានចិន បារាំង និងឥណ្ឌា៕