នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលញញួរធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 នាឆ្នាំ ២០២៣

អន្តរជាតិ

នៅថ្ងៃចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G20 ដែលកំពុងធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី ចូកូ វីដូដូ ដែលជាម្ចាស់ផ្ទះ បាន​ប្រគល់​ញញួរ​ជូន​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ដែលនឹង​ត្រូវក្លាយ​ជាម្ចាស់ផ្ទះ​នា​ឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយ​ពី CNBC បាន​ឲ្យដឹងថា ចាប់ពីថ្ងៃទី ០១ ធ្នូ ២០២២ ឥណ្ឌា​នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំកំពូល G20 លើកទី ១៨ នាឆ្នាំ ២០២៣ ដែលនឹង​ធ្វើឡើង​នៅទីក្រុង New Delhi។

គួរបញ្ជាក់ថា សមាជិក G20 រួមមានសហភាពអឺរ៉ុប និងប្រទេស ១៩ ទៀតដូចជា អាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕