តំបន់អាស៊ី គឺជាជម្រុកផលិតស្រូវសម្រាប់ផ្គត់ផ្គង់ទីផ្សារអង្ករអន្តរជាតិធំបំផុតនៅលើលោក ហើយជារៀងរាល់ឆ្នាំ ប្រទេសនៅអាស៊ីនាំចេញអង្ករទូទាំងសកលលោកបានរាប់រយលានតោនឯណោះ។

ក្នុងនោះ ប្រទេសដែលផលិតអង្ករបានច្រើនបំផុតលើលោកនោះ គឺជាមហាអំណាចសេដ្ឋកិច្ចចិន ដែលផលិតអង្ករបានប្រហែល ១៥០ លានតោនជារៀងរាល់ឆ្នាំ គិតពីចន្លោះឆ្នាំ ២០១៧ ដល់ ២០២២។

អ្វីដែលកាន់តែពិសេសនោះ គឺក្នុងបញ្ជីប្រទេសផលិតអង្ករច្រើនបំផុតលើលោកទាំង ១០ មាន ៥ ប្រទេសនៅតំបន់អាស៊ាន ដូចជា ឥណ្ឌូណេស៊ី វៀតណាម ថៃ ភូមា និងហ្វីលីពីន។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ ផលិតអង្ករបានច្រើនបំផុតលើលោក ចន្លោះឆ្នាំ ២០១៧ ដល់ ២០២២ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ USDA៖
១/ ប្រទេសចិន ផលិតអង្ករជាមធ្យមបាន ១៤៨,២៧៧ លានតោន
២/ ប្រទេសឥណ្ឌា ផលិតអង្ករជាមធ្យមបាន ១២០,៥៤៤ លានតោន
៣/ ប្រទេសឥណ្ឌូណេស៊ី ផលិតអង្ករជាមធ្យមបាន ៣៤,៩៦ លានតោន
៤/ ប្រទេសបង់ក្លាដែស ផលិតអង្ករជាមធ្យមបាន ៣៤,៧៧២ លានតោន
៥/ ប្រទេសវៀតណាម ផលិតអង្ករជាមធ្យមបាន ២៧,៣១ លានតោន
៦/ ប្រទេសថៃ ផលិតអង្ករជាមធ្យមបាន ១៩,៤១៧ លានតោន
៧/ ប្រទេសភូមា ផលិតអង្ករជាមធ្យមបាន ១២,៨ លានតោន
៨/ ប្រទេសហ្វីលីពីន ផលិតអង្ករជាមធ្យមបាន ១២,១៧ លានតោន
៩/ ប្រទេសប៉ាគីស្ថាន ផលិតអង្ករជាមធ្យមបាន ៧,៩៦២ លានតោន
១០/ ប្រទេសប្រេស៊ីល ផលិតអង្ករជាមធ្យមបាន ៧,៦៥៨ លានតោន៕