ការនាំចេញ និងនាំចូលរបស់ប្រទេសចិន នឹងត្រូវប្រឈមជាមួយសំពាធកាន់តែខ្លាំងនៅត្រីមាសទី ៤ នៃឆ្នាំ ២០២២ នេះ ដោយសារតម្រូវការក្រៅប្រទេស មានការធ្លាក់ចុះ។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម Shu Jueting បានប្រាប់សារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។
កាលពីខែតុលា ទំហំពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ បានដាំក្បាលចុះជាលើកដំបូងតាំងពីខែឧសភា ឆ្នាំ ២០២០ គួបផ្សំជាមួយវិបត្តិអចលនទ្រព្យ និងឥទ្ធិពលជំងឺរាតត្បាតកូវីដ ១៩ ផង បានធ្វើឲ្យប្រទេសមួយនេះ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាទំងន់។
សូមជម្រាបដែរថា ទាំងនេះអាចបណ្ដាលមកពីសង្គ្រាមត្រជាក់រវាងចិន និងអាមេរិក បន្ទាប់ពីអាមេរិកព្យាយាមបិទផ្លូវចិន ជុំវិញការពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យា ដូចជាតំឡើងពន្ធលើទំនិញបច្ចេកវិទ្យា ចំពោះការនាំចេញ នាំចូលពីចិនទៅអាមេរិកជាដើម៕