នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ប្រកាសផ្តល់កញ្ចប់ ៦០លានដុល្លារឱ្យអ៊ុយក្រែន

អន្តរជាតិ

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅចំពោះមុខប្រធានាធិបតី វូឡូឌីមៀ សេលេនស្គី នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីហ្ស៉ី ស៊ុនណាក់ បានប្រកាសផ្តល់កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០លានដុល្លារ ដល់អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយលោកប្រធានាធិបតី សេលេនស្គី នាទីក្រុងកៀវថា លោក ស៊ុនណាក់ បាននិយាយថា៖ “ថ្ងៃនេះខ្ញុំមកទីនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរជាមួយអ្នករហូតដល់អ៊ុយក្រែនទទួលបានសន្តិភាព សន្តិសុខដែលខ្លួនត្រូវការ និងសមនឹងទទួលបាន”។

យ៉ាងណា សម្រាប់ប្រធានាធិបតីអ៊ុយក្រែន បានសរសើរនិងចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអង់គ្លេសថា មានអត្ថន័យ និងមានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សូមជម្រាបថា កញ្ចប់ជំនួយផ្នែកការពារដែនអាកាសថ្មីដែលមានតម្លៃ ៦០ លានដុល្លារ នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសផ្តល់កញ្ចប់នោះ រួម​មាន កាំភ្លើងយន្តបាញ់​យន្តហោះ ១២០ដើម, រ៉ាដា និង​ឧបករណ៍​ប្រឆាំង​ដ្រូន។

គួររំលឹកថា នាយករដ្ឋមន្ត្រីអង់គ្លេសចំនួនពីររូបហើយបានទៅអ៊ុយក្រែន បន្ទាប់ពីផ្ទុះសង្រ្គាមជាមួយរុស្សុី គឺ លោក ស៊ុនណាក់ និង ប៊ូរីស ចនស៊ុន ដែលទើបផុតអាណត្តិថ្មីៗនេះ៕