កាលពីថ្ងៃទី ២១ វិច្ឆិកា ២០២២ ធនាគារកណ្ដាលឥណ្ឌូណេស៊ីបានទម្លាយថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌូណេស៊ី អាចថយចុះ ៤,៣៧% ដោយសាររងឥទ្ធិពលពីនៃការរឹតបន្តឹងរូបិយវត្ថុក្នុងស្រុក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការបង្ហើបឲ្យដឹងនេះ គឺធ្វើឡើងចំពេលកិច្ចពិភាក្សាជាមួយរដ្ឋសភា ដើម្បីស្នើសុំអនុម័តកញ្ចប់ថវិកាសម្រាប់ចំណាយនៅក្នុងឆ្នាំ ២០២៣ ស្របពេលលោក Perry Warjiyo ប្រធានធនាគារកណ្ដាលសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចឆ្នាំក្រោយអាចយ៉ាប់យ៉ឺន ដោយសារផលប៉ះពាល់ពីសេដ្ឋកិច្ចពិភពលោក។
ដោយឡែក សម្រាប់អត្រាអតិផរណាវិញមានការធ្លាក់ចុះបន្តិច ពោលបានធ្លាក់ចុះពី ៥,៩៥% កាលពីខែកញ្ញា មកនៅត្រឹម ៥,៧១% នៅខែតុលា ខណៈធនាគារកណ្ដាលមានបំណងចង់បន្ទាបរហូតដល់ ៤% ទៅ ២%៕