ក្រុមហ៊ុនខ្នាតយក្សនៅចិនមួយ ចាប់ផ្ដើមកាត់បន្ថយប្រាក់ខែបុគ្គលិកជាន់ខ្ពស់ពី ១០-២០%

អន្តរជាតិ

ដោយសារ​រង​ឥទ្ធិពល​ពី​វិបត្តិអចលនទ្រព្យ​ក្នុងស្រុកផង និង​សេដ្ឋកិច្ចពិភពលោក​ដែល​កំពុង​យ៉ាប់យ៉ឺន​ផង បណ្ដាល​ឲ្យ​ក្រុមហ៊ុន JD.com របស់​ចិន​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក​បំផុត​មួយ ដើម្បី​សំរាល​បន្ទុក​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធំ​បំផុត​លំដាប់ទី ១៥ ប្រចាំ​ប្រទេស បាន​ប្រកាសថា នឹង​កាត់បន្ថយ​ប្រាក់ខែបុគ្គលិក​ជាន់ខ្ពស់​ដូចជា ប្រធានផ្នែក​ជាដើម ពី ១០% ដល់ ២០% ចាប់ពីឆ្នាំក្រោយ​ទៅ។

មូលហេតុដែលក្រុមហ៊ុន​សម្រេចធ្វើបែបនេះ គឺ​ដើម្បី​យកថវិកា​ទាំងនោះ​ទៅ​បើកជូន​បុគ្គលិក​ថ្នាក់​ក្រោមៗ​ ដែល​មាន​ប្រាក់ខែ​តិច ក៏ដូចជា​ផ្ដល់​នូវ​កញ្ចប់​ធានារ៉ាប់រង​ដល់​បុគ្គលិក​ផងដែរ។

សូមជម្រាបដែរថា ព័ត៌មានខាងលើ​គឺ​បាន​បែកធ្លាយ និង​មាន​ការ​ចែករំលែកជា​ច្រើន​លើ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក ហើយ​អ្នកតំណាង JD ក៏បាន​អះអាង​ដែរថា ព័ត៌មានខាងលើគឺជារឿងពិតប្រាកដ៕