ក្រុមហ៊ុនយានយន្តជប៉ុន Mazda motor Corp មានគម្រោងចង់វិនិយោគប្រាក់ប្រហែល ១,៥ ទ្រីលានយ៉េន ឬប្រមាណ ១០,៦ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០៣០ ដើម្បីទិញអាគុយរថយន្តអគ្គិសនីពីក្រុមហ៊ុន Envision AESC។ នេះបើតាមការចុះផ្សាយពី Nikkei។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមទៀតថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hiroshima មានបំណងចង់ទិញ និងបង្កើនការផលិតរថយន្តអគ្គិសនីនៅទូទាំងជប៉ុន តាមរយៈការសហការជាមួយក្រុមហ៊ុន Envision AESC។

គួររំលឹកដែរថា ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកកំពុងសំងំចាក់លុយរាប់ពាន់លានដុល្លារ ទៅលើការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី តួយ៉ាងដូចជាក្រុមហ៊ុន Toyota Motor Corp ជាដើម ដែលបានជះលុយជាង ៥ ពាន់លានដុល្លារលើការផលិតអាគុយរថយន្តអគ្គិសនី៕