ប្រធានផ្នែកយុត្តិធម៌ប្រចាំសហភាពអឺរ៉ុប Didier Reynders នឹងចូលជួបជាមួយថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Twitter និង Meta នៅឯទីស្នាក់ការកណ្ដាលរបស់ EU នៅទីក្រុង Dublin នាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពី Irish Times។

មូលហេតុដែលធ្វើឲ្យមានការណាត់ជួបនេះ គឺបន្ទាប់ពីផ្ទុះចចាមអារ៉ាមជុំវិញការបណ្ដេញបុគ្គលិករបស់ក្រុមហ៊ុនខ្នាតយក្សទាំង ២ ជាច្រើនពាន់នាក់។
“វាហាក់ដូចជាលឿនពេក ដែលយើងអាចសន្មតថានេះគឺជាបញ្ហាពិតប្រាកដ ប៉ុន្តែវាពិតជាផ្ដល់សញ្ញាគួរឲ្យបារម្ភពិតមែន ដ្បិតការសម្រេចចិត្តមួយនេះគឺប្រថុយខ្លាំងណាស់ ជាពិសេសគឺចំពោះក្រុមហ៊ុន Twitter និង Meta តែម្ដង”។ នេះបើតាមសម្ដីរបស់លោក Didier បាននិយាយ។

សូមជម្រាបដែរថា កាលពីប៉ុន្មានសប្ដាហ៍នេះមានផ្ទុះចចាមអារ៉ាមជាខ្លាំង ជុំវិញការបណ្ដេញបុគ្គលិកលក្ខណៈខ្នាតយក្សរបស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter និង Meta Platforms៕