បើកទំព័រឆ្នាំ ២០២២ ភ្លាម ក្រុមមហាសេដ្ឋីជាច្រើនជួបទុក្ខផ្ទួនៗ ជាពិសេសគឺក្រុមអ្នកជំនួញរកស៊ីលើវិស័យបច្ចេកវិទ្យាតែម្ដង តួយ៉ាងដូចជា Elon Musk ដែលរបូតលុយអស់រាប់រយពាន់លានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញថា ក្នុងចំណោមមហាសេដ្ឋីដែលខាតបង់ច្រើនបំផុត ៧ នាក់ មានតែម្នាក់ប៉ុណ្ណោះដែលមិនរកស៊ីលើវិស័យបច្ចេកវិទ្យា។

ក្នុងនោះ Elon Musk ខាតបង់ច្រើនបំផុត ១០១ ពាន់លានដុល្លារ ខណៈ Mark Zuckerberg មេធំ Facebook របូតលុយ ៨៤ ពាន់លានដុល្លារ និងស្ថាបនិក Binance លោក Changpeng Zhao ខាតលុយ ៨២ ពាន់លានដុល្លារ។

ចំណែកឯ Jeff Bezos វិញ បាត់បង់ទ្រព្យសម្បត្តិ ៧៧ ពាន់លានដុល្លារ ស្របពេលសហស្ថាបនិក Google, Larry Page និង Sergey Brin របូតលុយម្នាក់ប្រហែល ៤០ ពាន់លានដុល្លារ ខណៈ Mackenzie Scott មហាសេដ្ឋីចិនបុណ្យ ក៏ខាតបង់ប្រាក់ប្រហែល ៣៥ ពាន់លានដុល្លារផងដែរ៕