ព្រះមហាក្សត្រម៉ាឡេស៊ី Al-Sultan Abdullah នៅថ្ងៃព្រហស្បតិ៍ទី ២៤ ខែវិច្ឆិកានេះ បានយល់ព្រមលើការតែងតាំងសមាជិកបក្សប្រឆាំង Tambun លោក Datuk Seri Anwar Ibrahim ជានាយករដ្ឋមន្ត្រីទី ១០ របស់ម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយពី TheStar ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ការតែងតាំងនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីព្រះមហាក្សក្រ បានធ្វើការពិគ្រោះយោបល់ជាមួយមេដឹកនាំ Malay នៅក្នុងកិច្ចប្រជុំពិសេសមួយ នៅរាជវាំង Istana Negara នៅថ្ងៃនេះ ដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុត សម្រាប់ផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រទេស និងប្រជាជន ។
ជម្រាបជូនផងដែរថា លោក Datuk Seri នឹងស្បងចូលកាន់តំណែង នៅរាជវាំង Istana Negara វេលាម៉ោង ៥ ល្ងាច ថ្ងៃព្រហស្បត៍ ទី ២៤ ខែវិច្ឆិកានេះ ៕