ក្រុមហ៊ុន ណាវ៉ាត់ត្រាខ្នាតយក្ស របស់ឧកញ៉ា ឡេង ប្រុស តែងតែផ្ដល់ជូនអតិថិជននូវអចលនទ្រព្យដែលមានតម្លៃធូរថ្លៃជាងគេ នៅក្នុងទីក្រុង។
ថ្មីៗនេះ លោកឧកញ៉ាបានបង្ហោះសារពីការផ្ដល់ជូនពិសេសថែមទៀត គឺការបង់រំលោះសុទ្ធមិនដល់ ២០០ ដុល្លាផងក្នុងមួយខែ សម្រាប់ផ្ទះវីឡាកូនកាត់ ដែលមានទំហំ ៤,១x៥,៥ ម៉ែត្រ សល់ទំហំខាងមុខ ៤ ម៉ែត្រ សល់ផ្នែកខាងក្រោយ ១,២ ម៉ែត្រ។
វីឡាកូនកាត់ដែលសមល្មមសម្រាប់គ្រួសារតូច គឺមានបន្ទប់គេង ២ បន្ទប់ទឹក ២ ផ្ទះបាយ ១ និងបន្ទប់ទទួលភ្ញៀវមួយ ខណៈទីតាំងវិញគឺស្ថិតនៅចំងាយត្រឹម ៥ គីឡូពីរង្វង់មូលចោមចៅ ស្ថិតលើបណ្ដោយផ្លូវជាតិលេខ ៤ នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ងាកមកមើលពីតម្លៃ និងលក្ខខណ្ឌបង់រំលោះវិញ គឺវីឡាកូនកាត់មួយនេះគឺមានតម្លៃ ២៨ ៩០០ ដុល្លារ ឬលោកអ្នកអាចធ្វើការបង់រំលោះសុទ្ធ ១៨៩ ដុល្លារ/ខែ ហើយសម្រាប់ពត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់លេខ
☎️ 098 912 020
☎️ 015 631 414
☎️ 0318 255 553