Black Friday គឺជាថ្ងៃពិសេសមួយនៅសហរដ្ឋអាមេរិក ពោលគ្រប់ទំនិញទាំងអស់សុទ្ធតែមានការបញ្ចុះតម្លៃខ្លាំង ជាពិសេសទំនិញដែលទិញតាមអនឡាញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ចុះផ្សាយដោយ Reuters បានបង្ហាញថា Black Friday ឆ្នាំនេះ ប្រជាជនអាមេរិកចាយលុយជាង ៩,១ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតមួយមិនធ្លាប់មាន ចំពេលអាមេរិកក៏កំពុងប្រឈមនឹងវិបត្តិអតិផរណាផង។
ដោយឡែក Adobe Analyst ក៏បានរាយការណ៍បន្ថែមថា ទំហំលក់ទំនិញក្នុងថ្ងៃ Black Friday បានកើនឡើង ២,៣% បើធៀបនឹងឆ្នាំទៅ ខណៈក្នុងនោះការទិញតាមអនឡាញមានរហូតដល់ ៤៨% ឯណោះ៕