ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើ Elon Musk សាងសង់រោងចក្រ Tesla ក្នុងប្រទេសខ្លួន

អន្តរជាតិ

យោងតាមការិយាល័យប្រធានាធិបតី បាននិយាយថា លោក Yoon Suk-yeol បានស្នើសុំឱ្យស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសកូរ៉េខាងត្បូង អំឡុងពេលជួបប្រជុំតាមរយ:វីដេអូខល ជាមួយមហាសេដ្ឋីអាមេរិក កាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើយោងតាមសារព័ត៌មាន Yonhap បានបង្ហាញថា ប្រធានាធិបតី លោក Yoon បានដាក់ចេញសំណើនេះ បន្ទាប់ពីលោក Musk បានពន្យល់ពីផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការសាងសង់រោងចក្រខ្នាតយក្សនៅក្នុងតំបន់អាស៊ី ដើម្បីផលិតសម្រេចរថយន្តអគ្គិសនីរបស់ខ្លួន ។

យ៉ាងណាមិញ ក្នុងអំឡុងកិច្ចប្រជុំនោះ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញថា ៖ ” ប្រធានាធិបតី លោក Yoon បានធ្វើការពន្យល់ពីប្រព័ន្ធអេកូឡូស៊ី ឧស្សាហកម្មរថយន្តលំដាប់ពិភពលោក និងលក្ខខណ្ឌនៃការវិនិយោគរបស់ប្រទេសកូរ៉េខាងត្បូង ហើយបានស្នើសុំឱ្យ លោក Musk មកធ្វើការវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង ” ។

ហើយជាការឆ្លើយតបទៅវិញ លោក Musk បាននិយាយថា គាត់កំពុងធ្វើការពិចារណាលើសំណើនេះ និងថែមទាំងបានចាត់ទុកកូរ៉េខាងត្បូងថាជាបេក្ខភាពវិនិយោគកំពូលមួយរបស់ក្រុមហ៊ុនខ្លួន ខណ:គាត់បាននិយាយទៀតថា គាត់គ្រោងនឹងធ្វើការសម្រេចចិត្តចុងក្រោយ បន្ទាប់ពីត្រួតពិនិត្យអំពីលក្ខខណ្ឌរបស់ប្រទេស ដែលជាបេក្ខភាព នៅអាស៊ីផ្សេងទៀត រួមទាំងកម្មជំនាញ បច្ចេកវិទ្យា និងបរិយាកាសផលិតកម្មរបស់ក្រុមហ៊ុន ។

ជាងនេះទៅទៀត លោក Musk ក៏បាននិយាយផងដែរថា Tesla គឺជាអតិថិជនដ៏កំពូលមួយ ដែលបានទិញគ្រឿងបន្លាស់ ដែលផលិតដោយកូរ៉េខាងត្បូង ហើយបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៃទីតាំងសាកអាគុយ EV របស់ប្រទេសកូរ៉េខាងត្បូងថែមទៀតផង៕