ហ្វីលីពីន ប្រកាសលើកលែងពន្ធទាំងស្រុង លើការនាំចូលរថយន្តអគ្គិសនី រយ:ពេល ៥ ឆ្នាំ

អន្តរជាតិ

ថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានធ្វើការអនុម័តទៅលើការដកចេញពន្ធ សម្រាប់ការនាំចូលរថយន្តអគ្គិសនី (EVs) ដើម្បីជំរុញតម្រូវការ ចំពេលតម្លៃប្រេងឥន្ធន:កំពុងកើនឡើងខ្ពស់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជាដែលត្រូវដាក់ចេញដោយប្រធានាធិបតីរូបនេះ នឹងកំណត់លើការកាត់បន្ថយពន្ធដល់ ០% សម្រាប់ការនាំចូលរថយន្តអគ្គិសនីជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ ឡានក្រុង ឡានដឹកទំនិញ ម៉ូតូ កង់ និងគ្រឿងបន្លាស់ សម្រាប់រយ:ពេល ៥ ឆ្នាំ។

គួរឱ្យដឹងផងដែរថា ពន្ធនាំចូលបច្ចុប្បន្នទៅលើរថយន្តអគ្គសនី នៅក្នុងប្រទេស គឺស្ថិតនៅចន្លោះ ៥% ទៅ ៣០% ។ ប៉ុន្តែសម្រាប់ អត្រាពន្ធលើរថយន្តប្រភេទ Hybrid វិញ នឹងមិនមានការកែប្រែនោះឡើយ ។

មិនតែប៉ុណ្ណោះ បើយោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនបង្ហាញថា ក្នុងចំណោមរថយន្តជាង ៥ លានគ្រឿង ដែលបានចុះបញ្ជីនៅក្នុងប្រទេស មានតែ ៩ ០០០ គ្រឿងប៉ុណ្ណោះជារថយន្តអគ្គិសនី ដែលភាគច្រើនជាប្រភេទរថយន្តដឹកអ្នកដំណើរ៕