កាលពីពេលថ្មីៗនេះ ក្រុមកម្មករដែលធ្វើការសាងសង់ផ្លូវរថភ្លើងសម្រាប់ដឹកជញ្ជូនបានចេញបាតុកម្មចង់ឈប់ធ្វើការ ក្រោយលឺដំណឹងថាពួកគេមិនទទួលបានប្រាក់ខែតាមកាលកំណត់រយៈពេលយូរ។ នេះបើតាមការចុះផ្សាយពី Alijazeera។

ប្រភពដដែលបន្ថែមថា បើសិនជាផ្លូវរថភ្លើងនៅអាមេរិកត្រូវបញ្ឈប់ភ្លាមៗ នោះសេដ្ឋកិច្ចនៃប្រទេសមហាអំណាចមួយនេះ នឹងជួបការខាតបង់ធំសំបើម ពោលគឺអាចខាតបង់រហូតដល់ ២ ពាន់លានដុល្លារក្នុងមួយថ្ងៃ។

ទាក់ទងនឹងបញ្ហាមួយនេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបើកកិច្ចប្រជុំជាមួយសភា រកដំណោះស្រាយ ហើយលោកមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងសម្រេចកិច្ចការនេះបានដោយជោគជ័យ។

ក្នុងករណីដែលកិច្ចចរចាមិនអាចសម្រេចទៅបាន សង្វាក់ផ្គត់ផ្គង់នៅអាមេរិកនឹងជួបហានិភ័យចាប់ពីថ្ងៃទី ០៩ ធ្នូតទៅ ដ្បិតការដឹកជញ្ជូនសរុបនៅអាមេរិក គឺដឹកតាមមធ្យោបាយរថភ្លើងរហូតដល់ ៣០% ឯណោះ៕