អ្នកមានបំផុតនៅអាស៊ីជះលុយជាង ៦០០ លានដុល្លារ ទិញសិទ្ធិអភិវឌ្ឍតំបន់អនាធិបតេយ្យធំជាងគេនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន Adani Enterprises ដែលជាបុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ Adani Group ផ្ដោតសំខាន់​លើ​វិស័យ​អចលនទ្រព្យ ទទួល​បាន​សិទ្ធ​អភិវឌ្ឍន៍​នៅ​តំបន់​អនាធិបតេយ្យ​ធំ​ជាងគេ​នៅ​ឥណ្ឌា។ នេះបើតាម​ការ​ចុះផ្សាយពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បញ្ជាក់ថា ក្រុមហ៊ុនអ្នកមានដាច់គេនៅអាស៊ី បានចាយលុយប្រមាណ ៥០ ពាន់​លាន​រូពី ឬ​ប្រមាណ ៦១២ លានដុល្លារអាមេរិក ក្នុងការ​ដេញថ្លៃ​អភិវឌ្ឍន៍​តំបន់ Dharavi នៅទីក្រុង Mumbai។

គួររំលឹកដែរថា តំបន់ Dharavi ថ្វីបើនៅក្នុងទីក្រុង Mumbai ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​ខ្នាតយក្ស​ក៏​ពិតមែន ប៉ុន្តែ​តំបន់នេះ​គឺ​ពោរពេញ​ទៅដោយ​ក្រុមគ្រួសារ​ក្រខ្សត់ ខណៈប្រជាជននៅទីនោះក៏​មិនមាន​ទឹកស្អាតប្រើប្រាស់​គ្រប់គ្រាន់​ដែរ។

សូមជម្រាប​បន្ថែមថា គម្រោងអភិវឌ្ឍន៍នៅតំបន់ Dharavi នឹងក្លាយជា​គ្រោងការណ៍​ទី ០៤ ដែល​ក្រុមហ៊ុន Adani Realty កំពុង​ធ្វើ​នៅ​ទីក្រុង Mumbai ហើយ​ក៏​ជា​គ្រោងការណ៍ទី ២៤ ដែល​ក្រុមហ៊ុន​អ្នកមាន​ដាច់គេ​កំពុង​អភិវឌ្ឍន៍​នៅទីក្រុង​ចំនួន ០៤ ទូទាំងប្រទេស៕