បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមនឹងវិបត្តិជាច្រើនដូចជា ការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ ធ្ងនធ្ងរ ក៏ដូចជាវិបត្តិអចលនទ្រព្យដែលកំពុងដុនដាបខ្លាំង បង្កឲ្យសេដ្ឋកិច្ចក្នុងស្រុកជួបហានិភ័យទៀតផង។
យោងតាមរបាយការណ៍ផ្ដល់ឲ្យដោយ CNA បានបង្ហាញថា តម្លៃផ្ទះនៅខែវិច្ឆិកាបានបន្តដាំក្បាលចុះដូចនឹងខែមុនៗ ហើយបើគិតមើលទៅវាបានធ្លាក់ចុះដល់ទៅ ៦ ខែផ្ទួនៗ។
ដោយឡែក ក្នុងចំណោមទិន្នន័យបានមកពីក្រុមហ៊ុនស្រាវជ្រាវ ១០០ នៅប្រទេសចិន មាន ៥៧ ក្រុមហ៊ុនអះអាងថា តម្លៃផ្ទះនៅខែវិច្ឆិកាមានទាបជាងកាលពីខែតុលា ខណៈទីក្រុងចំនួន ៥៤ កំពុងជួបបញ្ហាមួយនេះ។
សូមជម្រាបដែរថា អ្នកសេដ្ឋកិច្ចវិទូបានទម្លាយឲ្យដឹងថា តម្លៃផ្ទះថ្មីនៅចិន អាចនឹងបន្តធ្លាក់ចុះរហូតដល់ពាក់កណ្ដាលឆ្នាំក្រោយឯណោះ បើសិនជាមិនមានវិធានការជំរុញបន្ថែម ឬបន្ធូរបន្ថយការទប់ស្កាត់ COVID-19 ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ៕