តាំងពីបើកទំព័រឆ្នាំ ២០២២ រហូតដល់ជិតបញ្ចប់ឆ្នាំ សេដ្ឋកិច្ចពិភពលោកហាក់មិនសូវអំណោយផលប៉ុន្មានឡើយ សម្រាប់មហាអំណាចគ្រាក់ៗទូទាំងសកលលោក។
យ៉ាងណា យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា ទំហំសេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅត្រីមាសទី ៣ ឆ្នាំនេះ បានកើនឡើងជិត ៣% បើធៀបនឹងឆ្នាំទៅ ជាការកើនឡើងតំបូងសម្រាប់ ៣ ត្រីមាសចុងក្រោយ។
កំណើន GDP គិតពីខែកក្កដា ដល់ខែកញ្ញា កើនឡើង ២,៩% ប្រចាំឆ្នាំ ខណៈគិតតែក្នុងខែតុលា មានចំនួន ២,៦%។ នេះបើតាមរបាយការណ៍ផ្ដល់ឲ្យដោយនាយកដ្ឋានពាណិជ្ជកម្ម។
សូមជម្រាបដែរថា បើទោះជាសេដ្ឋកិច្ចប្រចាំត្រីមាសទី ៣ របស់អាមេរិកមានការកើនឡើងល្អក៏ពិតមែន ប៉ុន្តែថ្មីៗនេះពួកគេកំពុងព្រួយបារម្ភជាមួយនឹងការចេញមុខបាតុកម្មរបស់កម្មករធ្វើការសាងសង់នៅផ្លូវរថភ្លើង ព្រោះបើសិនជាសង្វាក់ផ្គត់ផ្គង់តាមផ្លូវដែកមានការកកស្ទះ វានឹងបណ្ដាលឲ្យអាមេរិកខាតលុយប្រហែល ២ ពាន់លានដុល្លារឯណោះក្នុងមួយថ្ងៃ៕