ឧកញ៉ាញ៉ូវស៍ ណែនាំឲ្យស្គាល់ស្ដេចត្រាញ់លើវិស័យប្រេងមានបំផុតទាំង ១០ រូបលើលោក

អន្តរជាតិ

តាំងពីផ្ទុះសង្គ្រាមរវាង​រុស្ស៊ី និងអ៊ុយក្រែន​កាលពីចុងខែ​កុម្ភៈ​មកទល់នឹងពេលនេះ វិបត្តិអតិផរណា​ក៏​កំពុង​កើតមាន​ឡើង​តាម​បណ្ដា​ប្រទេស​ផ្សេងៗទៀត​លើសកលលោក​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​ទំនិញ​គ្រប់មុខ ជាពិសេស​ប្រេង​បាន​ឡើង​ថ្លៃ​ខ្ពស់​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង​ដូចជា តម្លៃ​ប្រេង​ និង​ហ្គាស​នៅរដ្ឋខ្លះនៃសហរដ្ឋអាមេរិក បាន​កើនឡើង​រហូត​ខ្ពស់ជាង ៥ ដុល្លារ​ក្នុងមួយ​ហ្គាឡុង (១ហ្គាឡុង ប្រហែល ៣,៨ លីត្រ) បណ្ដាល​ឲ្យ​ក្រុមគ្រួសារមួយចំនួន​ត្រូវបង្ខំ​ចិត្ត​លុបចោល​ដំណើរកម្សាន្ត និង​ការ​ចំណាយផ្សេងៗ​ ដើម្បី​ទុកលុយ​ចាក់ប្រេង។

ទន្ទឹមនឹងនោះ អ្នកជំនួញដែល​រកស៊ីលើ​វិស័យប្រេង​ក៏​បាន​កើបលុយ​វាល់លានដុល្លារ អំឡុងពេល​តម្រូវការប្រេង​កំពុងត្រូវប៉ាន់ ស្របពេល​តម្លៃ​ក៏ឡើងថ្លៃដូចគ្នា។

តទៅនេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី ១០ រូប​មានបំផុតលើលោក ដែល​កំពុង​រកស៊ី​លើវិស័យប្រេង ផ្អែកតាមទិន្នន័យផ្ដល់​ឲ្យ​ដោយ Therichest៖

10/ German Khan មានទ្រព្យសម្បត្តិប្រមាណ ៨,៥ ពាន់លានដុល្លារ

9/ Georges Kaiser មានទ្រព្យសម្បត្តិប្រមាណ ៩,៧ ពាន់លានដុល្លារ

8/ Mikhail Fridman មានទ្រព្យសម្បត្តិប្រមាណ ១២,៩ ពាន់លានដុល្លារ

7/ Harold Hamm មានទ្រព្យសម្បត្តិប្រមាណ ១៨,៦ ពាន់លានដុល្លារ

6/ Gennady Timchenko មានទ្រព្យសម្បត្តិប្រមាណ ១៩,៦ ពាន់លានដុល្លារ

5/ Elaine Marshall មានទ្រព្យសម្បត្តិប្រមាណ ២០ ពាន់លានដុល្លារ

4/ Vagit Alekperov មានទ្រព្យសម្បត្តិប្រមាណ ២១,២ ពាន់លានដុល្លារ

3/ Leonid Mikhelson មានទ្រព្យសម្បត្តិប្រមាណ ២២,៨ ពាន់លានដុល្លារ

2/ Charles Koch មានទ្រព្យសម្បត្តិប្រមាណ ៦២,៩ ពាន់លានដុល្លារ

1/ Mukesh Ambani មានទ្រព្យសម្បត្តិប្រមាណ ១០១,៦ ពាន់លានដុល្លារ៕