ប្រធានគ្រប់គ្រង IMF បង្ហើបថា ការធ្លាក់ចុះសេដ្ឋកិច្ចប្រទេសចិន ប៉ះពាល់ខ្លាំងដល់អាស៊ីទាំងមូល

អន្តរជាតិ

មួយរយៈកាលចុងក្រោយនេះ សេដ្ឋកិច្ចនៃប្រទេសចិន​ហាក់​មិន​សូវ​បង្ហាញ​សក្ដានុពល​ប៉ុន្មានឡើយ ពោល​វិបត្តិអចលនទ្រព្យ​កំពុង​ធ្លាក់ដុនដាប ចំពេល​ការ​ផ្ទុះ​ឡើងវិញ​នៃ​កូវីដ ១៩ ទៀត រឹតតែធ្វើ​ឲ្យ​មហាអំណាចសេដ្ឋកិច្ច​ទី ២ លើ​លោក កាន់តែ​ជួប​ហានិភ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ប្រទេសចិន នឹងអាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ជាខ្លាំង​ដល់​ទំហំ​សេដ្ឋកិច្ច​នៅ​អាស៊ី​ទាំងមូល ដ្បិត​ចិន​ដើរតួ​យ៉ាងសំខាន់​ជា​ខ្សែសង្វាក់ផ្គត់ផ្គង់​ទំនិញ​ទូទាំង​សកលលោក។ នេះ​បើតាម​ការ​ឲ្យដឹងពី​ប្រធានគ្រប់គ្រង IMF អ្នកស្រី Kristalina Georgieva។

ជាមួយគ្នានោះ ប្រធានធនាគារ ADB លោក Masatsugu Asakawa ក៏បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយរបស់អាស៊ី មានការប្រុងប្រយ័ត្នចំពោះសញ្ញានៃលំហូរចេញមូលធនភ្លាមៗ ដែលកើតឡើងដោយការដំឡើងអត្រាការប្រាក់ជាបន្តរបស់សហរដ្ឋអាមេរិក។

យ៉ាងណា អ្នកស្រី Georgieva ក៏បាន​បង្ហើបដែរថា ទំហំសេដ្ឋកិច្ច​នៃ​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) គឺ​កំពុង​បង្ហាញ​សក្ដានុពល​ខ្លាំង​នៅ​លើឆាក​អន្តរជាតិ ពោល​មាន​ការ​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចអាស៊ាន​នឹង​កើន​ដល់ ៥% នៅឆ្នាំ​នេះ ឬ​អាច​ស្ថិតនៅ​ល្បាក់ៗ​នេះ​នៅឆ្នាំ ២០២៣៕