ថៃនឹងធ្វើបត្យាប័នមហាសេដ្ឋីម៉ាឡេស៊ី ទៅកាន់ប្រទេសចិន

អន្តរជាតិ

ប៉ូលិសថៃ កំពុង​រៀបចំឯកសារ​បញ្ជូន​មហាសេដ្ឋី​ម៉ាឡេស៊ី ទៅកាន់ប្រទេសចិនក្នុងរយៈពេលឆាប់ៗនេះ ដោយរំពឹងថា បត្យាប័ន​នឹង​បញ្ចប់​មុនដាច់ឆ្នាំនេះ។ នេះបើតាម​ការ​ចុះផ្សាយពី Bangkokpost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​សម្ដី​របស់អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate Hakparn បានប្រាប់ទៅកាន់សារព័ត៌មាន Bernama កាលពី​ថ្ងៃអាទិត្យថា អ្នកជំនួញម៉ាឡេស៊ី Teow Wooi Huat នឹងត្រូវនិរទេសទៅកាន់ប្រទេសចិន ក្រោមសំណើធ្វើបត្យាប័នដែលធ្វើឡើងនៅប្រទេសថៃដោយអាជ្ញាធរចិន។

សូមជម្រាបដែរថា លោក Teow ដែលត្រូវបាន​គេដាក់​រហស្សនាម​ឲ្យថា Teddy ​ត្រូវបាន​តម្រួត​ថៃ​ឃាត់ខ្លួន​នៅទីក្រុង Dan Nok ជាទីក្រុងព្រំដែនក្នុងស្រុក Sadao នៃខេត្ត Songkhla ទល់មុខប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២២ ខែកក្កដា ពីបទលាងលុយកខ្វក់ពីប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិតនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។

មហាសេដ្ឋីខាងលើ ក៏ជា​ស្ថាបនិក​ក្រុមហ៊ុន MBI International Sdn Bhd ដែល​ក្ដោបក្ដាប់​អាជីវកម្ម​ជាច្រើន​កន្លែង​នៅ​ប្រទេសម៉ាឡេស៊ី​ ហើយ​ក្រុមហ៊ុន​មួយ​នេះ​ហើយ​ដែល​សារព័ត៌មាន SCMP ធ្លាប់​ផ្សាយ​ថា ជា​ទីកន្លែង​ដែល​ប្រជាជន​ចិន​ធ្លាប់​លាងលុយ​រាប់​រយ​លាន​ដុល្លារ តាម​រយៈ​ “ការវិនិយោគផ្សេងៗ“៕