MrBeast គឺជា YouTuber ដ៏ល្បីល្បាញម្នាក់ដែលតែងតែបង្កើតមាតិកាថ្មីៗ ជាពិសេសផ្ដោតសំខាន់លើការធ្វើសប្បុរសធម៌ ដល់ប្រជាពលរដ្ឋអាមេរិកដែលមានជីវភាពខ្វះខាត ហើយលោកក៏មានមុខមាត់ខ្លាំងលើបណ្ដាញសង្គមនានាផងដែរ។

ថ្មីៗនេះ ទស្សនាវដ្តី Forbes បានផ្ដិតយករូបភាពរបស់ YouTuber អាមេរិករូបនេះ ដាក់លើក្របទស្សនាវដ្តី Forbes 30 Under 30 ដែលជាទូទៅ ពួកគេចុះផ្សាយតែពីបុគ្គលមានទ្រព្យស្ដុកស្ដម្ភប៉ុណ្ណោះ។

ហេតុនេះហើយទើបមានចចាមអារ៉ាមលើកឡើងថា MrBeast បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារហើយ ប៉ុន្តែ Forbes អះអាងថា ទ្រព្យសម្បត្តិរបស់បុរសម្នាក់នេះបច្ចុប្បន្នមានប្រហែល ៥០០ លានដុល្លារ។

យ៉ាងណា Forbes នៅតែបញ្ជាក់ថា MrBeast កំពុងតែរំកិលខ្លួនបន្តិចម្ដងៗ ក្នុងការក្លាយជាមហាសេដ្ឋី YouTuber តំបូងបំផុតក្នុងលោកផងដែរ ដ្បិតស្ទូឌីយោរបស់លោកត្រូវគេសន្និដ្ឋានថា មានតម្លៃ ១,៥ ពាន់លានដុល្លារ ហើយលោកមានចំណែក ៩០% នៃស្ទូឌីយោទាំងមូល ដូច្នេះបើសិនជាគិតមើលទៅ លោកមានទ្រព្យប្រហែល ១,៤ ពាន់លានដុល្លារ បើសិនជាលក់ស្ទូឌីយោនេះចេញ៕