ក្រុមហ៊ុនចិន BYD ប្រកាសហក់ចូលទីផ្សារជប៉ុនលើកដំបូងនាឆ្នាំក្រោយ ប្រជែងជាមួយ​ TOYOTA

អន្តរជាតិ

កាលពីថ្ងៃច័ន្ទនេះ សាខាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស BYD នៅប្រទេសជប៉ុន បាន​បង្ហើបថា ពួកគេ​នឹង​ចាប់ផ្ដើម​លក់​រថយន្ត​អគ្គិសនី​ជាលើកដំបូង​នៅដើមឆ្នាំក្រោយ ខណៈ​ជំហាន​បន្ទាប់​នឹង​ព្យាយាម​ផ្គត់ផ្គង់​រថយន្ត​ទៅកាន់​ទីផ្សារ​កាន់តែ​ធំ​ជាងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា រថយន្តដែល BYD នឹង​ដាក់​លក់​លើទីផ្សារ​ជប៉ុន​តំបូង​បំផុតគឺ ជា​ប្រភេទ​រថយន្ត​អគ្គិសនី​បែប Sports មានឈ្មោះ​ថា ATTO 3 ចាប់ពីថ្ងៃទី ៣១ មករា​តទៅ។

រថយន្តមួយគ្រឿងនេះ​អាច​ជិះបាន​ចំងាយ​ដល់​ទៅ ៤៨៥ គីឡូម៉ែត្រ និង​មាន​តម្លៃ​ ៤,៤ លានយ៉េន ឬប្រមាណ ៣២ ៧៣៥ ដុល្លារ​អាមេរិក ខណៈ​ BYD មានបំណង​ចង់​បន្ថែម ២ ម៉ូដែល​ទៀត​នៅ​ចុងឆ្នាំ ២០២៣ និង​បង្កើត​ដៃគូ​លក់​ច្រើនជាង ១០០​កន្លែងនៅ​ជប៉ុន ត្រឹម​ចុងឆ្នាំ ២០២៥។

សូមជម្រាបដែរថា គូប្រជែងសំខាន់​របស់ BYD លើទីផ្សាររថយន្ត​អគ្គិសនី​នៅជប៉ុន​គឺ ក្រុមហ៊ុន Toyota Motor Corp ដែល​ទើប​នឹង​ប្រកាស​លក់​រថយន្ត​អគ្គិសនី​ឈុតធំ​កាលពីខែឧសភា ប៉ុន្តែ​ក្រុមហ៊ុន​បាន​ប្រមូល​រថយន្ត​ដែល​លក់ចេញ​ចូល​រោងចក្រ​វិញ​ ត្រឹម​រយៈពេល ២ ខែ​ ដោយសារ​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព និង​ចាប់ផ្ដើម​សង្វាក់ផលិតកម្ម​ឡើងវិញ​កាលពី​ខែតុលា៕